ជ្រោយចង្វារ៖ នៅព្រឹកម៉ោង៧:៣០នាទី អាជ្ញាធរខណ្ឌជ្រោយចង្វារបានបើកយុទ្ធនាការសំអាតបរិស្ថានចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់បន្ទាយកងទ័ពជើងទឹក ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ក្រោមពាក្យស្លោក "ប្រាំពីរពាន់លានសុបិន ភពផែនដីតែមួយ ការរស់នៅដោយចីរភាព" (Seven Billion Dream, One Planet, Consume with Care) ក្រោមអធិបតីភាព លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ កំលាំងនគរបាលខណ្ឌ  កំលាំងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ ប្រជាការពារ យុវជន(សសយក) ខណ្ឌ យុវជនកាកបាទក្រហមសង្កាត់ យុវជនកាយរិទ្ធិសង្កាត់ យុទ្ធនាការនេះ មានកម្លាំងចូលរួមសរុបប្រមាណ២០០នាក់ ដោយធ្វើរយះពេលមួយព្រឹក។ ដោយឡែកសង្កាត់ទាំង៥ នៅតាមសាលារៀន និងទីសាធារណ:ផ្សេងៗក៏មានរៀបចំពីធីអបអរសាទរទិវាបរិស្ថានជាតិ ០៥ មិថុនា នេះផងដែរ។

 

0
0
0
s2sdefault

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ ខណ្ឌជ្រោយចង្វារ បានរៀបចំ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២  ក្រោមអធិបតីភាព ឯកឧត្តម សួន រិនឌី សមាជិកក្រុមប្រឹក្សារាជធានី តំណាងដ៏ខ្ពង់ ខ្ពស ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និង ឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមប្រធានបទ៖

១-ការងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព សាធារណៈ

២-ការងារអភិវឌ្ឍ មូលដ្ឋាន និង

៣-ការងារបរិស្ថាន

0
0
0
s2sdefault

 

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះគ្រឿងចក្ររបស់ក្រុមហ៊ុន KN Road  ដែលទទួលសិទ្ធិក្នុងការជួសជុលផ្លូវសម្តេច ជា ស៊ីុម (ព្រែកខ្វិត) មានប្រវែង900ម ទទឹង​10​ម កម្រាស់0,20ម ស្ថិតក្នុងគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ2015 បានចាប់ផ្តើមដំណើរការចាក់ថ្មមិចកិនបង្ហាប់ហើយ ។ ចំណែកការដាក់ប្រព័ន្ធលូប៉ែកខាងជើងផ្លូវនៅតែដំណើការធ្វើដដែល ។ ផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះផ្លូវនេះតភ្ជាប់សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀបប៉ែកខាងលិចមកផ្លូវជាតិលេខ៦ ដែលទើបតែស្ថាបនារួចរាល់ ។ បន្ទាប់ពីផ្លូវនេះស្ថាបនាហើយ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកតាសេកទាំងមូល និងជួយកាត់បន្ថយការចំណាយផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ ។ សូមជម្រាបថា​នៅរដូវវស្សា ផ្លូវនេះមានការលំបាកខ្លាំងដោយសារលិចទឹក និងពិបាកធ្វើដំណើរ ។ សមិទ្ធផលទាំងនេះគឺជាការឆ្លើយតបជាវិជ្ជមានរបស់អាជ្ញាធរខណ្ឌជ្រោយចង្វារ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋានជានិច្ច ។

 

0
0
0
s2sdefault

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កែវ ប៉ុណ្ណារ៉ា ប្រធានសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ បានដឹកនាំកម្លាំងចំរុះចុះផ្សព្វផ្សាយតាមឧគ្ឃោសនាសព្ទបន្ថែមទៀត ដល់បងប្អូនអាជីវករដែលកំពុងដាក់តាំងលក់សម្ភារៈផ្សេងៗរំលោភលើដីចិញ្ចើមផ្លូវសាធារណៈ ជាពិសេសផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ រហូតដល់ព្រំប្រទល់សង្កាត់ព្រែកលៀប និងបានណែនាំដល់អាជីវករដោយផ្ទាល់ចំនួន ៦០ ទីតាំង តម្រូវឱយបងប្អូនធ្វើការរុះរើសម្ភារៈចេញជាបន្ទាន់ ដោយមិនអនុញ្ញាត

0
0
0
s2sdefault

 

ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ជប់ខ្ជួនរបស់លោក ឃ្លាំង ហួត ប្រធានគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ នៅល្ងាចម៉ោង ៦:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ មន្ត្រីកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក ឱក សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌបានដឹកនាំកំលាំងចេញល្បាតក្នុងភូមិសាស្ត្រស្មុគស្មាញក្នុងខណ្ឌជ្រោយចង្វារ ។ សូមបញ្ជាក់ផងដែរថា នេះជាសកម្មភាពដែលមន្ត្រីកងរាជអាវុធហត្ថខណ្ឌធ្វើជាប្រចាំដើម្បីរួមចំណែកក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ24/24 ម៉ោង ។

 

0
0
0
s2sdefault

 

នៅវេលាម៉ោង ២:០០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ លោកស្រី សុខ ណារី ចៅសង្កាត់រងទី១ សង្កាត់ជ្រោយចង្វារ និងលោកស្រី ពិន ពៅ នារីសង្កាត់ បានចុះប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅភូមិទី៣ ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ការជួញដូរស្រ្តីនិងកុមារ ការចុះអត្រានុកូលដ្ឋាន ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៤០នាក់ ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោកស្រីចៅសង្កាត់រងទី១បានសង្កត់ធ្ងន់អំពីអំពើហិង្សាក្នុងគ្រួសារ បើមានកើតឡើងត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យពួកគាត់អន្តរាគមន៍ទាន់ពេលវេលា ។  បន្ទាប់ពីចប់កិច្ចប្រជុំ លោកស្រី និងក្រុមការងារបន្តចុះសួរសុខទុក្ខ អ្នកស្រី អ៊ឹម ពៅ ដែលកំពុងមានជំងឺ និងបានឧបត្ថមថវិកាសមាគមន៍នារី ចំនួន ៥ម៉ឺនរៀលផងដែរ ។

 

0
0
0
s2sdefault