ថ្ងៃទី ៥ មិថុនា ទិវាបរិស្ថានពិភពលោក
- Details
- Written by ខណ្ឌដូនពេញ
- Category: សារជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថោះប្រពៃណីជាតិខ្មែរយើង។
នៅព្រឹកថ្ងៃទី 5 មិថុនា 2015 លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងយុវជនស្ម័គ្រចិត្ត បានបោសសំរាមតាមដងផ្លូវសាធារណៈ ដើម្បីអប់អរសាទរក្នុងទិវាបរិស្ថានពិភពលោកនានេះ និងចង់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី ក៏ដូចក្នុងព្រះរាជាណាចក្រកម្ពុជា រួមគ្នាសំអាត និងការពារបរិស្ថានទាំងយើងអស់គ្នា ។
ទុកក្រៀមក្រំរបស់គណបក្សប្រជាជនកម្ពុជា
- Details
- Written by You Phirum
- Category: សារជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថោះប្រពៃណីជាតិខ្មែរយើង។
ទុកក្រៀមក្រំយ៉ាងជ្រាលជ្រៅរបស់គណបក្សប្រជាជនកម្ពុជាក្នុងខណដែលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលមរណៈភាពកាលពីេវលាម៉ោង ៣:៤៥នាទីរសៀលថ្ងៃនេះដោយជរាពាធ។
ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ ពេលបច្ចុប្បន្ន សម្តេច គឺជាអ្នកនយោបាយជាន់ខ្ពស់ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចយូរបំផុតនៅប្រទេសកម្ពុជា សម័យបច្ចុប្បន្ន។
១.ជីវប្រវត្តិ
–ថ្ងៃខែឆ្នាំកំណើត : ១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២។
–ទីកន្លែងកំណើត : នៅស្រុករមាសហែក ខេត្តស្វាយរៀង។
–អាស្រយដ្ឋានបច្ចុប្បន្ន : ភូមិគ្រឹះលេខ២ ផ្លូវលេខ៤៦២ សង្លាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
–ជីវិតផ្ទាល់ខ្លួន : នៅក្នុងឆ្នាំ១៩៥៥ លោក ជា ស៊ីម បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ស្រីញ៉ែម សឿន មានកូនចំនួន ៧នាក់(ស្លាប់ម្នាក់)។ក្នុងនោះកូនប្រុសចំនួន៤នាក់ និងកូនស្រីចំនួន៣នាក់។
២.កំរិតវប្បធម៌
–ពុទ្ឋិកមធ្យមសិក្សា និងលាសានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយយស ផ្នែកទស្សនៈវិជ្ជា។
៣.សញ្ញាប័ត្រ
–២០/០៣/១៩៩៨ បណ្ឌិតកិត្តិយយស ផ្នែកទស្សនៈវិជ្ជា នៅសលកវិទ្យាល័យកាលីហ្វញ៉ារ សហរដ្ឋអាមេរិក។
–២៧/០៩/២០០៧ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និង អភិវឍ្ឍន៏ នៅសលកវិទ្យាល័យប៊ុនរ៉ាត់ថានី ព្រះរាជាណា ចក្រថៃ។
–១៥/០២/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងស្រាវជ្រាវកសិកម្ម នៅសលកវិទ្យាល័យស្រាវជ្រាវ វប្បធម៌ ពិភលោក សាធារណរដ្ឋប្រជាមានិត្យចិន។
–១៣/០៩/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ផ្នែកជាអ្នកដឹកនាំកិច្ចការ ព្រឹទ្ឋសភា នៅសលកវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋ អាមេរិក។
៤.តំណែងក្នុងព្រឹទ្ឋសភា
–នីតិកាលទី១ ប្រធានព្រឹទ្ឋសភា
–នីតិកាលទី២ ប្រធានព្រឹទ្ឋសភា
៥.អតិតភាពការងារមុនពេលជាប់ជាសមាជិតព្រឹទ្ឋសភា
–១៩៤៧–១៩៥៤ ចូររួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យមាតុភូមិ។
–១៩៧០–១៩៧៥ ចូររួមក្នុងចលនាតស៊ូស្នេហាជាតិ និង ចាបន្តបន្ចាប់ជាប្រធានឃុំ ប្រធានស្រុក។
–១៩៧៥–១៩៧៨ តស៊ូសម្ងាត់ និងចំហប្រឆាំងរបបប៉ុលពត។
–០២/១២/១៩៧៨ អនុប្រធានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។
–០៧/០១/១៩៧៩–១៩៨១ ជាសមាជិកក្រុមព្រឹក្សា ប្រជាជនបក្សដិវត្តកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ចៃ។
–១៩៨១–១៩៩៣ ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្យកសាងការពារមាតុភូមិ។
–០៦/០៤/១៩៩២–១៤/០៦/១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ មុនពេលប្រទេសកម្ពុជា ប្រកាន់យករបបរាជាធិបតេយ្យ។
–១៧/១០/១៩៩១ ជាប្រធានគណបក្សប្រជាជនកម្ពុជា។
–០៥/១៩៩២ តំណាងរាស្ត្រមណ្ឌលភ្នំពេញ។
–២៥/១០/១៩៩៣–១៩៩៩ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
–០៩/១១/១៩៩៣ ព្រះករុណាព្រះបាទសម្តច នរោត្តម សីហនុ ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទាននូវគោរម្យងារ ជា «សម្តេច»។
–២៦/០៧/១៩៩៨ ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ
–០១/១២/១៩៩៨ លាលែងចេញពីសមាេជិកសភា មណ្ឌលភ្នំពេញ។
–១១/០៣/១៩៩៩ រហូតដល់ពេលបច្ចុប្បន្ន លោកបានក្លាយជាប្រធានព្រឹត្ឋភា នៃព្រះរាជាណាចក្រកម្ពុជា។
៦.គ្រឿងឥស្សរិយយស និងបណ្ដាស័ក្តិ
លោក ជា ស៊ីម បានទទួលងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣ និងបានទទួលងារជា “សម្ដេចអគ្គមហាធម្មពោធិសាល” ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧។
ក្រៅពីនោះលោក ជា ស៊ីម ទទួលបានគ្រឿងឥស្សរិយយសជាច្រើនទៀត ពីព្រះមហាក្សត្រ មានដូចជា៖
–២០០៧ ទទួលគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជាថ្នាក់ជាតូបការ។
–២៧/១១/២០០៩ ទទួលបានគ្រឿងឥស្សរិយយស “មាស” ខ្ពស់បំផុតពីលោក ជុម មាលីនៃញ៉សន អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឍឹមបក្សប្រជាជាជនបដិវត្តន៏ឡាវ និងប្រធានរដ្ឋសភាប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
–៣០/០៣/២០១១ ទទួលគោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្ស័ត្រិយ៍នៃព្រះរាជាណាចក្រកម្ពុជា។
–២៨/១១/ ២០១៣ ទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃប្រទេសជប៉ុន Grand Cordon of the Orders of the Rising Sun៕
កិច្ចប្រជុំត្រួតពិនិត្យដំណើរការផ្សព្វផ្សាយតាម www.wgccpn.com របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានឹ
- Details
- Written by You Phirum
- Category: សារជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថោះប្រពៃណីជាតិខ្មែរយើង។
កាលពីយប់ថ្ងៃទី ១៦ខែមិថុនា ឆ្នាំ២០១៥ ក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំេលីកទីពីរដឹកនាំដោយ លោក យូ ភិរម្យ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ តំណាង សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅស្នាក់ការគណបក្សរាជធានីភ្នំពេញដោយមានសមាសភាពចូលរួមពី ឯកឧត្តម ង៉ែត ចដ្ដាវី ប្រធានមន្ទីរបក្សរាជធានី សាខាបក្សតាមមន្ទីរជំនាញ អ្នកបច្ចេកទេស គណបក្សខណ្ឌទាំង១២ និង គណបក្សសង្កាត់ទូទាំងរាជធានី សរុប ១៤៨ នាក់។
គេហទំពរនេះ ជាស្ពានយ៉ាងពិសិដ្ឋដែលស្ថាបនានូវចំណងមិត្តភាពរវាងក្រុមការងារទូទាំងរាជធានីយើង ជាមួយប្រជាជនគ្រប់មូលដ្ឋាន ព្រមទាំងជាកពា្ចក់សម្រាប់ឆ្លុះមើលនូវ រាល់សកម្មភាពដែលបំរើបក្ស និង ប្រជាជនពិត្យជាក់ស្តែងពុំក្លែងបន្លំ ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥
- Details
- Written by រាជធានី
- Category: សារជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថោះប្រពៃណីជាតិខ្មែរយើង។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥
- Details
- Written by រាជធានី
- Category: សារជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថោះប្រពៃណីជាតិខ្មែរយើង។
សូមអានសេចក្តីថ្លែងការភ្ជាប់ជាមួយ
រដ្ឋមន្ត្រីក្រសួងអប់រំ អភិបាលរាជធានីភ្នំពេញ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចុះកាត់វិញ្ញាសារប្រឡងបាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិ
- Details
- Written by រាជធានី
- Category: សារជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថោះប្រពៃណីជាតិខ្មែរយើង។
ភ្នំពេញ៖ សម័យប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបចំណេះទូទៅ និងបំពេញវិជ្ជាប្រចាំឆ្នាំ ២០១៤-២០១៥ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នៅទូទាំង២៥ រាជធានី ខេត្ត ទូទាំងប្រទេស។ ក្នុងអត្តន័យជានិមិត្តរូបនៃការបើកសម័យប្រឡង នាព្រឹកថ្ងៃទី២៤ ខែសីហានេះ ឯកឧត្តម ហង្សជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញទៅកាត់វិញ្ញាសារប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌ ដូនពេញ។ ឯកឧត្តម ហង់ ជួនណារ៉ុន ឲ្យដឹងថា៖ បេក្ខជន បេក្ខនារី ដែលត្រូវចូលរួមប្រឡងសញ្ញាបត្រ
សេចក្តីប្រកាសព័ត៍មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥
- Details
- Category: សារជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថោះប្រពៃណីជាតិខ្មែរយើង។
សេចក្តីប្រកាសព័ត៌មាន
ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥
ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៥ វេលាម៉ោង៨ និង៣០នាទី នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង៖
១- សេចក្តីព្រាងគោលនយោបាយដីធ្លី «សៀវភៅ ស ដីធ្លី»។
Page 1 of 6