នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះគ្រឿងចក្ររបស់ក្រុមហ៊ុន KN Road  ដែលទទួលសិទ្ធិក្នុងការជួសជុលផ្លូវសម្តេច ជា ស៊ីុម (ព្រែកខ្វិត) មានប្រវែង900ម ទទឹង​10​ម កម្រាស់0,20ម ស្ថិតក្នុងគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ2015 បានចាប់ផ្តើមដំណើរការចាក់ថ្មមិចកិនបង្ហាប់ហើយ ។ ចំណែកការដាក់ប្រព័ន្ធលូប៉ែកខាងជើងផ្លូវនៅតែដំណើការធ្វើដដែល ។ ផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះផ្លូវនេះតភ្ជាប់សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀបប៉ែកខាងលិចមកផ្លូវជាតិលេខ៦ ដែលទើបតែស្ថាបនារួចរាល់ ។ បន្ទាប់ពីផ្លូវនេះស្ថាបនាហើយ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកតាសេកទាំងមូល និងជួយកាត់បន្ថយការចំណាយផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ ។ សូមជម្រាបថា​នៅរដូវវស្សា ផ្លូវនេះមានការលំបាកខ្លាំងដោយសារលិចទឹក និងពិបាកធ្វើដំណើរ ។ សមិទ្ធផលទាំងនេះគឺជាការឆ្លើយតបជាវិជ្ជមានរបស់អាជ្ញាធរខណ្ឌជ្រោយចង្វារ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋានជានិច្ច ។

 

0
0
0
s2sdefault